Ads 468x60px

Wednesday, February 12, 2014

ស្រឡាញ់ខ្លួនឯង


មនុស្ស ប្រែថា ចិត្តខ្ពស់ ចិត្តឧត្តមបានដល់ចិត្តខ្ពស់ ជាងសត្វតិរច្ឆាន ប្រេត អសុរកាយ សត្វនរក បើទោះបីជា មនុស្ស មានភាពជាបុថុជ្ជន ដែលសម្បូណ៍ទៅដោយ កិលេសតណ្ហា តែមនុស្សក៏ដឹងខុស ដឹងត្រូវ ដឹងល្អ ដឹងអាក្រក់ ដឹងថាវត្ថុ នេះមានប្រយោជន៍ នេះមិនមាន ប្រយោជន៍ ហើយសំខាន់ទៅទៀត មានសញ្ជាតញាណ ដែលនឹងអភិវឌ្ឍន៍ឲ្យបាន ប្រសើរឡើង ប្រាថ្នានឹងលះ សេចក្តីអាក្រក់ ធ្វើអំពើល្អ ធ្វើចិត្តឲ្យបរិសុទ្ធ ស្រដៀងទៅនឹងថា មានទាំងផ្នែកល្អ និងផ្នែកអាក្រក់ តស៊ូ ប្រឆាំងគ្នា ពេលខ្លះ ផ្នែកអាក្រក់គ្រប់គ្រងចិត្ត តែពេលខ្លះផ្នែកល្អក៏ឈ្នះ។

សីល៥ ជាមនុស្សធម៌ ជាការក្សាគុណធម៌ ជាការរក្សាភាពជាមនុស្ស  គឺការរក្សាសីល៥ ។ ការអភិវឌ្ឍន៍ចិត្ត លើកលំដាប់ចិត្តរបស់យើងឲ្យបានកាន់តែខ្ពស់ឡើង ត្រូវប្រព្រឹត្តកល្យាណធម៌៥ ។ សីល៥ និងកល្យាណធម៌៥ ឬដែលហៅថាបញ្ចសីល បញ្ចធម៌ ជាគោលធម៌មូលដ្ឋានគ្រឹះសម្រាប់មនុស្ស គ្រប់គ្នាគប្បីបដិបត្តិ ដើម្បីឲ្យបានស្ថិត នៅក្នុងអំពើល្អ លះបង់អំពើអាក្រក់ និងធ្វើចិត្តឲ្យ​បរិសុទ្ធិ ។

គោលធម៌ត្រូវតែលះបង់ (សីលប្រាំ) :
ទី ១ វៀរចាកសម្លាប់សត្វដែលមានជីវិត
ទី ២ ​វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យ
ទី ៣ វៀរចាកការប្រព្រឹត្តិខុសក្នុងកាម
ទី ៤ វៀរចាកការពោលពាក្យកុហក
ទី ៥ វៀរចាកការសេពគ្រឿងស្រវឹង


ជាគោលធម៌ដែលគួរប្រតិបត្តិ មាន៥ប្រការ
ទី ១ មេត្តា និងករុណា គឺប្រាថ្នាឲ្យគេមានសេចក្តីសុខចម្រើន និងមានការអាណិតអាសូគិតជួយ ឲ្យរួចផុតទុក្ខ​ ។
ទី ២ សម្មាអាជីវៈ គឺ ការរកចិញ្ចឹមជីវិតក្នុងផ្លូវសុចរិត។
ទី ៣ កាមសំវរៈ គឺការសង្រួមក្នុងកាម ចេះអត់សង្កត់ គ្រប់គ្រងខ្លួនមិនឲ្យលុះអំណាច​កាមារម្មណ៍​ ។
ទី ៤ សច្ចៈ គឺមានភាពស្មោះត្រង់
ទី ៥ សតិសម្បជញ្ញៈ គឺរលឹកបាន និងដឹងខ្លួនជានិច្ច ជាអ្នកមានសតិភ្ញាក់រលឹកក្នុងអំពើល្អ។ រលឹកជានិច្ចថា រឿងណា គួរធ្វើ រឿងណាមិនគួរធ្វើ គឺជាអ្នកមិនប្រមាទក្នុងជីវិត ។

មនុស្សជាច្រើ នគិតថា សីល​ ៥ ជារឿងធម្មតា គ្មានអ្វីពិសេសទេ ទើបមិនសូវជាផ្តល់សេចក្តី​សំខាន់ ការពិតទៅ ការរក្សាសីល៥ឲ្យបានបរិបូណ៍ ដោយការបតិបត្តិឲ្យបានជ្រាបចូលទៅដល់ចិត្តពិតៗ ជឿថាជាគោលដៅនៃ ការអភិវឌ្ឍន៍ជីវិតឲ្យបានសម្បូណ៍ និងមានគុណភាព ៕


0 សូមផ្តល់នូវអនុសាសន៍ដើម្បីរិះគន់...: