កំណាព្យ
អង្គទាំងបួនរបស់អ្នកសិក្សា( សុ.ចិ.បុ.លិ )
បទភុជង្គលីលា
សិស្សល្អសង្វាតសិក្សា តាមក្បួនតម្រាដូនតាចាទុក ។
ខំរៀនវិជ្ជាគ្រប់មុខ តាមដោយទំនុកសុចិបុលិ ។
សុ ស្តាប់គ្រូប្រាប់ពុទ្ធិ ចិ គិតសមាធិ រំពឹងហេតុផល ។
បុ សួរសំនួរងឿងឆ្ងល់ លិ កត់សំគាល់ ទុកជាក្បួនច្បាប់ ។
អ្នកណាប្រាសចាកអង្គបួន ទោះខំផ្ទួនៗ
ពុំបានផលឡើយ ។
អ្នកណាត្រាប់អង្គបួនបានហើយ អាចឆ្លងដល់ត្រើយ
ក្លាយជាអ្នកចេះ ។
ចិត្តំ ទន្តំ សុខំ បរំ : ចិត្តដែលបានអប់រំហើយរមែងទទួលបានសេចក្តីសុខ
។