Ads 468x60px

Thursday, August 27, 2015

ស្ត្រីគ្រប់លក្ខណ៍ត្រូវមានលក្ខណៈ៣០យ៉ាង



០១-  មិនចេះអេចអួចនិយាយដើមគេ ។
០២- ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី ។
០៣- ចេះដឹងគុណតបគុណមាតាបិតាញាតិសន្តានទាំងពីរខាង ។
០៤-  មិនចេះដេកថ្ងៃ ។

០៥-  មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ ។
០៦-  ចេះថែទាំរបស់ទ្រព្យ ។
០៧- មិនផិតក្បត់ប្តី ។
០៨-  មិនចេះប្រច័ណ្ឌស្វាមី ។
០៩-  គ្មានកលមាយា ។
១០-  មិនរំសាយសក់ឲ្យគេឃើញ ។
១១-  មានចិត្តអត់ធន់ធ្ងន់ធ្ងរ ។
១២- មានជើងស្រាលមិនដើរតន្រ្តំក្តុងក្តាំង ។
១៣- មិនឈរឬអង្គុយសំញែងកាយឲ្យគេឃើញ ។
១៤-  មិនដើរញ៉ិកញ៉ក់កាច់រាង ។
១៥-  ចេះសង្រួមភ្នែកមិនក្រឡេករឡេមរឡាម ។
១៦-  មានដំណើរល្អ មិនក្រលែងកាយចំទយគូទ ។
១៧- មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ ។
១៨-  មានសំលេងតិចច្បាស់លាស់ មិននិយាយឡូឡា ។
១៩-  មិនចេះឡេះឡោះលេងសើច ។
២០- មិននិយាយផ្តោះផ្តងចំពោះបុរសនិងស្រ្តី ។
២១- មិនទំរន់ ធ្វើការណាធ្វើទាល់តែហើយការនោះ ។
២២- ទៅទីណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ ។
២៣- ចេះទុកដាក់ឥវ៉ាន់ក្នុងពេលគួរទុកដាក់ ។
២៤- ចេះរៀបចំផ្ទះសំបែង ។
២៥- ខ្លាចចិត្តស្វាមី មាតាបិតា ហើយគោរពតាមឳវាទ ។
២៦- បរិភោគចំណីអាហារ ក្រោយស្វាមី និងមាតាបិតា ។
២៧- ឈប់បរិភោគមុនស្វាមី និងមាតាបិតា ៕
២៨- ដេកលក់ក្រោយស្វាមី ។
២៩- ភ្ញាក់មុនស្វាមី ។
៣០- មានមេត្តាករុណាចំពោះបុណ្យទាន ។

===================FINISH===============